ដឹកនាំយើង ដោយព្រះបន្ទូលព្រះអង្គ
កាលលោកប៉ុល អាណុល(Paul Arnold)បានចូលធ្វើការក្នុងវិទ្យុប៊ីប៊ីស៊ី នៅប្រទេសអង់គ្លេស ការងារទីមួយរបស់គាត់ គឺត្រូវធ្វើសម្លេងដើរ ដើម្បីបញ្ចូលសម្លេង ក្នុងល្ខោននិយាយ តាមវិទ្យុ។ ខណៈពេលដែលតួអង្គទាំងអស់បានពោល តាមនាដកថា ក្នុងឈុតដែលតួអង្គកំពុងដើរ ក្នុងនាមលោកប៉ុលជាអ្នកគ្រប់គ្រងឆាក គាត់ក៏បានធ្វើសម្លេងដើរ ដោយប្រើជើងរបស់គាត់ ឲ្យត្រូវនឹងសម្លេងនិយាយរបស់តួអង្គ យ៉ាងប្រុងប្រយ័ត្ន។ គាត់ក៏បានពន្យល់ថា គន្លឹះដើម្បីបញ្ចូលសម្លេងឲ្យបានល្អ គឺត្រូវចុះចូលនឹងតួអង្គ នៅក្នុងរឿង ដើម្បីឲ្យយើងទាំងពីរអាចធ្វើការជាមួយគ្នាបានល្អ។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក ១១៩ ក៏បានស្វែងរកការចុះចូលនឹងព្រះ ដើម្បីឲ្យអាចដើរជាមួយព្រះអង្គឲ្យបានល្អ។ បទគម្ពីរទំនុកដំកើង ជំពូក ១១៩ បាននិយាយសង្កត់ធ្ងន់ អំពីការរស់នៅតាមព្រះបន្ទូលព្រះ។ គឺដូចដែលខ.១ បានចែងថា “មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្តរបស់ខ្លួនបានគ្រប់លក្ខណ៍ គឺជាអ្នកដែលដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា”។ កាលណាយើងប្រយ័ត្ននឹងប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គ យើងអាចរក្សាភាពស្អាតស្អំ (ខ.៩) ជម្នះការប្រមាថ(ខ.២៣) និងគេចផុតពីភាពលោភលន់(ខ.៣៦)។ ព្រះអង្គនឹងជួយយើងឲ្យអាចប្រឆាំងនឹងអំពើបាប(ខ.៦១) រកបានមិត្តភក្តិដែលកោតខ្លាចព្រះ(ខ.៦៣) ហើយរស់នៅ ដោយអំណរ(ខ.១១១)។
ទេវវិទូ ឈ្មោះ ឆាល ប្រ៊ីជ(Charles Bridges) បានបកស្រាយអត្ថន័យរបស់ខ.១៣៣ថា “ពេលណាខ្ញុំបោះជំហាន ចូលទៅក្នុងលោកិយ៍ ខ្ញុំត្រូវសួរខ្លួនឯងថា តើអ្វីដែលខ្ញុំចង់ធ្វើនោះ ស្របតាមព្រះបន្ទូលព្រះ ហើយនាំឲ្យគេដឹងថា ខ្ញុំកំពុងតែមានព្រះគ្រីស្ទជាគំរូដ៏ល្អឥតខ្ចោះឬទេ?”
កាលណាយើងដើរតាមព្រះបន្ទូលព្រះ…
ការទូលសូមជំនួយពីព្រះជាម្ចាស់
ពេលដែលស្វាមីខ្ញុំទៅពិនិត្យសុខភាពរកឃើញថា មានជម្ងឺមហារីក ខ្ញុំមិនដឹងថា ត្រូវអធិស្ឋានយ៉ាងដូចម្តេច ឲ្យបានត្រឹមត្រូវ ដើម្បីសូមព្រះទ្រង់ប្រោសគាត់ឲ្យជា។ តាមទស្សនៈរបស់ខ្ញុំ ដែលមានកំណត់ ខ្ញុំដឹងថា មនុស្សជាច្រើនក្នុងពិភពលោកនេះ កំពុងតែជួបបញ្ហាធ្ងន់ៗដូចនេះផងដែរ ដែលមានដូចជា សង្រ្គាម ភាពអត់ឃ្លាន ភាពក្រីក្រ និងគ្រោះធម្មជាតិជាដើម។ ក្រោយមក ថ្ងៃមួយ ក្នុងអំឡុងពេលនៃការអធិស្ឋាននៅពេលព្រឹក ខ្ញុំបានឮស្វាមីខ្ញុំទូលសូមដោយការបន្ទាបខ្លួនថា “ឱព្រះអម្ចាស់ សូមប្រោសជម្ងឺទូលបង្គំឲ្យជា”។
នេះជាការអធិស្ឋានដ៏សាមញ្ញ តែអស់ពីចិត្ត ដែលបានរំឭកខ្ញុំថា ខ្ញុំត្រូវឈប់ធ្វើឲ្យមានភាពស្មុគ្រស្មាញ នៅក្នុងការទូលសូមអ្វីមួយពីព្រះ ដ្បិតព្រះអង្គបានស្តាប់ឮការទូលសូមដ៏សុចរិតរបស់យើង។ គឺដូចដែលស្តេចដាវីឌបានទូលសូម ដោយពាក្យពេចន៍ដ៏សាមញ្ញថា “ឱព្រះយេហូវ៉ាអើយ សូមទ្រង់យាងមកវិញ ហើយប្រោសព្រលឹងទូលបង្គំឲ្យរួច សូមទ្រង់ជួយសង្គ្រោះទូលបង្គំ ដោយយល់ដល់សេចក្តីសប្បុរសនៃទ្រង់”(ទំនុកដំកើង ៦:៤)។
នោះជាអ្វីដែលស្តេចដាវីឌបានពោលឡើង ក្នុងអំឡុងពេលដែលមានការភ័ន្តភាំង និងភាពអស់សង្ឃឹមខាងវិញ្ញាណ។ ទ្រង់មិនបានពន្យល់អំពីស្ថានភាពរបស់ទ្រង់ ក្នុងបទគម្ពីរទំនុកដំកើងនេះ ឲ្យបានគ្រប់ជ្រុងជ្រោយទេ។ ទោះជាយ៉ាងណាក៏ដោយ ការទូលអង្វរដ៏ស្មោះត្រង់របស់ទ្រង់ បានបង្ហាញចេញនូវចិត្តដែលស្រេកឃ្លានជំនួយ និងការស្អាងឡើងវិញ ពីព្រះជាម្ចាស់។ គឺដូចដែលទ្រង់បានសរសេរថា ទ្រង់បានអស់កម្លាំង ទាំងថ្ងូរផង(ខ.៦)។
តែស្តេចដាវីឌមិនបានបណ្តោយឲ្យបញ្ហារបស់ទ្រង់ ជាពិសេសអំពើបាបរបស់ទ្រង់ រារាំងទ្រង់មិនឲ្យចូលទៅរកព្រះ ទូលថ្វាយ អំពីសេចក្តីត្រូវការរបស់ទ្រង់ឡើយ។ ហេតុនេះហើយ មុនពេលដែលព្រះទ្រង់ឆ្លើយតប ស្តេចដាវីឌនៅតែអាចបន្លឺសម្លេង ដោយអំណរថា ព្រះអម្ចាស់ឮសម្លេងទ្រង់យំ…
ការស្រឡាញ់អ្នកកាន់សាសនាដទៃ
បន្ទាប់ពីសមាជិកគ្រួសារខ្ញុំម្នាក់ បានផ្លាស់ប្តូរជំនឿទៅរកសាសនាដទៃ មិត្តភក្តិរបស់ខ្ញុំដែលជាគ្រីស្ទបរិស័ទ ក៏បានជំរុញខ្ញុំ ឲ្យ “លើកទឹកចិត្ត” នាងឲ្យវិលត្រឡប់មករកព្រះយេស៊ូវវិញ។ ជាបឋម ខ្ញុំក៏បានព្យាយាមស្រឡាញ់ក្រុមគ្រួសារខ្ញុំ ដូចដែលព្រះយេស៊ូវបានស្រឡាញ់យើង នៅកន្លែងផ្សេងៗ ដោយរាប់បញ្ចូលទាំងកន្លែងសាធារណៈ ដែលនៅទីនោះ មានអ្នកខ្លះបានចងចិញ្ចើម ពេលដែលឃើញនាងមានសម្លៀកបំពាក់ “សាសន៍ដទៃ”។ អ្នកខ្លះទៀតថែមទាំងនិយាយពាក្យទ្រគោះបោះបោកមកលើនាង។ មានបុរសម្នាក់បានស្រែកដាក់នាងពីក្នុងឡានរបស់គាត់ ឲ្យនាងត្រឡប់ទៅប្រទេសនាងវិញ ដោយមិនបានដឹង ឬមិនខ្វល់សោះថា នាងកំពុងតែនៅក្នុងទឹកដីកំណើតរបស់នាងនោះទេ។
លោកម៉ូសេបានបង្រៀនប្រជាជនគាត់ ឲ្យប្រព្រឹត្តដោយចិត្តសប្បុរសជាងនេះ ចំពោះអ្នកដែលស្លៀកពាក់ ឬមានជំនឿសាសនា ខុសពីពួកគេ។ លោកម៉ូសេបានបង្រៀនក្រឹត្យវិន័យនៃភាពយុត្តិធម៌ និងសេចក្តីមេត្តាកុរណាដល់ពួកកូនចៅអ៊ីស្រាអែល ដោយបង្គាប់ពួកគេថា “កុំឲ្យធ្វើបាបដល់អ្នកប្រទេសក្រៅ ក៏កុំឲ្យសង្កត់សង្កិនគេឡើយ ដ្បិតឯងរាល់គ្នាក៏បាននៅស្រុកអេស៊ីព្ទជាអ្នកប្រទេសក្រៅដែរ” (និក្ខមនំ ២២:២១)។ ក្រឹត្យវិន័យនេះបានបង្ហាញថា ព្រះទ្រង់មានព្រះទ័យទុកដាក់ ចំពោះអ្នកស្រុកក្រៅ ជនដែលងាយរងគ្រោះ ដោយសារភាពលម្អៀង និងការរំលោភសិទ្ធិ ហើយបទគម្ពីរនេះមានចែងសាឡើងវិញ នៅក្នុងបទគម្ពីរ និក្ខមនំ ២២:២១ និង លេវីវិន័យ ១៩:៣៣។
ដូចនេះ ពេលណាខ្ញុំចំណាយពេលជាមួយសមាជិកគ្រួសារម្នាក់នេះ ដែលបានដាច់ចេញពីព្រះ នៅភោជ្ជនីយដ្ឋាន នៅសួនច្បារ ដោយការដើរលេងជាមួយគ្នា ឬអង្គុយ និងជជែកជាមួយនាង នៅរានហាលមុខផ្ទះ ខ្ញុំក៏បានព្យាយាមបង្ហាញសេចក្តីសប្បុរស និងការគោរព ដូចដែលខ្លួនខ្ញុំចង់ទទួលពីគេនោះដែរ។…
មានកម្លាំងឡើង ដោយបទចម្រៀង
កាលសម័យសង្រ្គាមលោកលើកទីពីរ មានអ្នកភូមិជនជាតិបារំាងមួយចំនួន បានជួយលាក់បំពួកជនជាតិយូដា ឬជ្វីប ដែលកំពុងរត់គេចពីពួកណាហ្ស៊ី។ ពេលនោះ មានអ្នកខ្លះបានច្រៀងចម្រៀង នៅក្នុងព្រៃស្តុក នៅជុំវិញទីប្រជុំជនរបស់ពួកគេ ដើម្បីស៊ីញ៉ូឲ្យជនភាសខ្លួនទាំងនោះដឹងថា ពួកគេអាចចេញពីការលាក់ខ្លួន ដោយសុវត្ថិភាពហើយ។ អ្នកភូមិដ៏ក្លាហានទាំងនេះ នៅភូមិឡឺ ចាំបុង សួលីកនុង បានឆ្លើយតបការអំពាវនាវរបស់លោកអនដ្រេ ត្រូកមេ(André Trocmé) ដែលជាគ្រូគង្វាលប្រចាំតំបន់ និងភរិយារបស់គាត់ឈ្មោះ មែកដា(Magda) ឲ្យផ្តល់កន្លែងជ្រកកោនសម្រាប់ជនជាតិយូដា នៅសម័យសង្រ្គាម នៅតំបន់ខ្ពង់រាប ដែលមានឈ្មោះថា “ឡា មុងតាញេ ប្រូតេស្តង់”។ ការផ្តល់សញ្ញាដល់ជនភាសខ្លួន ដោយប្រើបទចម្រៀងនេះ បានក្លាយជាលក្ខណៈពិសេសនៃសេចក្តីក្លាហានរបស់អ្នកភូមិនោះ ដែលបានជួយសង្រ្គោះជនជាតិយូដាជិត៣ពាន់នាក់ ឲ្យរួចពីសេចក្តីស្លាប់។
ស្តេចដាវីឌក៏ធ្លាប់បានច្រៀងចម្រៀង ក្នុងពេលដ៏គ្រោះថ្នាក់ គឺនៅពេលដែលស្តេចសូលបញ្ជូនឃាតករ ឲ្យចូលផ្ទះទ្រង់នៅពេលយប់។ ទ្រង់បានប្រើបទចម្រៀង មិនមែនដើម្បីស៊ីញ៉ូនរណាម្នាក់ឡើយ តែដើម្បីថ្វាយការអរព្រះគុណដល់ព្រះ ដែលជាទីជ្រកកោនរបស់ទ្រង់។ ស្តេចដាវីឌបានបន្លឺសម្លេងដ៏រីករាយថា “ចាប់តាំងពីព្រលឹមស្រាង នោះទូលបង្គំនឹងបន្លឺសំឡេងច្រៀងពីសេចក្តីសប្បុរសរបស់ទ្រង់ ដ្បិតទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ”(ទំនុកដំកើង ៥៩:១៦)។
បទចម្រៀងប្រភេទនេះ មិនមែនជា “ការហួច ក្នុងភាពងងឹត” ដើម្បីបន្លប់ការភ័យខ្លាច ក្នុងពេលដែលមានគ្រោះថ្នាក់នោះទេ។ ផ្ទុយទៅវិញ ការច្រៀងរបស់ស្តេចដាវីឌ បានបង្ហាញចេញនូវជំនឿដែលគាត់មាន ចំពោះព្រះដ៏មានគ្រប់ចេស្តា។ “ឱព្រះដ៏ជាកំឡាំងនៃទូលបង្គំអើយ ទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់ ដ្បិតព្រះទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ”(ខ.១៧)។…
ពន្លឺដែលនាំផ្លូវ
មានភោជ្ជនីដ្ឋានមួយមានលក្ខណៈគួរឲ្យស្រឡាញ់ តែងងឹតបន្តិច។ នៅក្នុងភោជ្ជនីយដ្ឋាននោះ គេឃើញមានតែទៀនតូចមួយដើម ដែលកំពុងបញ្ចេញពន្លឺភ្លឹបភ្លែតៗ នៅលើតុនីមួយៗ។ ភ្ញៀវដែលមកញាំអាហារនៅទីនោះបានប្រើពន្លឺចេញពីទូរស័ព្ទរបស់ពួកគេ ដើម្បីមើលបញ្ជីមុខម្ហូប ឬមីនុយ និងមើលទៅអ្នកដែលកំពុងអង្គុយនៅតុជាមួយខ្លួន ហើយថែមទាំងបានប្រើពន្លឺរបស់ទូរស័ព្ទនោះ ដើម្បីមើលអាហារដែលពួកគេកំពុងបរិភោគផងដែរ។
ទីបំផុតភ្ញៀវម្នាក់បានងើបចេញពីកៅអីរបស់គាត់យ៉ាងស្ងាត់ស្ងៀម ហើយដើរទៅរកអ្នកបម្រើម្នាក់ ដោយសួរសំណួរដ៏សាមញ្ញថា “តើអ្នកអាចបើកភ្លើងបានទេ?” មុនយូរប៉ុន្មាន អំពូលនៅជាប់ពិដានក៏បានបញ្ចេញពន្លឺដ៏កក់ក្តៅ ហើយបន្ទប់ទាំងមូលក៏បានលាន់ឮសម្លេងទះដៃអបអរ។ ប៉ុន្តែ គេក៏បានឮសម្លេងសើច និងសម្លេងជជែកគ្នាយ៉ាងរីករាយ ហើយក៏ឮពាក្យថា អរគុណ។ ស្វាមីរបស់មិត្តភក្តិខ្ញុំក៏បានបិទទូរស័ព្ទរបស់គាត់ រួចចាប់កាន់ស្លាបព្រាសម ហើយនិយាយជំនួសយើងទាំងអស់គ្នាថា “ចូរឲ្យមានពន្លឺឡើង! តោះ យើងញាំបាយ”។
ពេលល្ងាចដ៏ងងឹតរបស់យើង បានប្រែជាសប្បាយអឹកធឹក បន្ទាប់ពីគេបានចុចកុងតាក់តែបន្តិច ដើម្បីបើកភ្លើង។ ការបើកភ្លើង នៅកន្លែងញាំអាហារដែលងងឹត ជារឿងសំខាន់ ប៉ុន្តែ តើការស្គាល់ប្រភពពិតប្រាកដនៃពន្លឺដ៏ពិត មានសារៈសំខាន់ជាងអម្បាលម៉្មាន? ព្រះជាម្ចាស់បានមានបន្ទូលថា “ចូរឲ្យមានពន្លឺឡើង” នៅថ្ងៃទីមួយ ដែលទ្រង់បង្កើតចក្រវាល ហើយ “ពន្លឺក៏មានឡើង”(លោកុប្បត្តិ ១:៣)។ បន្ទាប់មក “ព្រះទ្រង់ឃើញពន្លឺនោះក៏យល់ថាជាល្អហើយ”(ខ.៤)។
ពន្លឺបានបង្ហាញចេញនូវសេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលព្រះទ្រង់មានចំពោះយើងរាល់គ្នា។ ពន្លឺរបស់ទ្រង់បានចង្អុលបង្ហាញយើងឲ្យងាកទៅរកព្រះយេស៊ូវ ជាពន្លឺនៃលោកិយ(យ៉ូហាន ៨:១២) ដែលបានដឹកនាំយើងចេញពីភាពងងឹតនៃអំពើបាប។ ពេលយើងដើរក្នុងពន្លឺទ្រង់ យើងរកឃើញផ្លូវដែលមានពន្លឺចែងចាំង ឆ្ពោះទៅរកជីវិត ដែលថ្វាយសិរីល្អដល់ព្រះរាជបុត្រាទ្រង់។ ព្រះអង្គជាអំណោយដែលភ្លឺបំផុត…
ឱកាសមួយទៀត
នៅក្បែរតំបន់ដែលខ្ញុំរស់នៅ មានហាងលក់កង់មួយ ដែលមានផ្លាកយីហោថា ហាងលក់កង់ឱកាសទីពីរ។ នៅទីនោះ អ្នកស្ម័គ្រចិត្តបានជួសជុលកង់ដែលគេបោះបង់ចោល ហើយយកវាទៅចែកដល់ក្មេងទាល់ក្រ។ លោកអឺនី ក្លក(Ernie Clark) ដែលជាស្ថាបនិកនៃហាងនេះ ក៏បានបរិច្ចាកកង់ជាច្រើនដល់មនុស្សធំដែលទាល់ក្រ ដែលរាប់បញ្ចូលទាំងជនអនាថា ជនពិការ និងអតីតយុទ្ធជន ដែលកំពុងតែមានការពិបាក នៅក្នុងការរស់នៅជាជនស៊ីវិល។ កង់ទាំងនោះមានឱកាសទីពីរ ប៉ុន្តែ ជួនកាល អ្នកទទួលកង់ទំាងនោះ ក៏មានការចាប់ផ្តើមជាថ្មីផងដែរ។ ឧទាហរណ៍ អតីតយុទ្ធជនម្នាក់បានប្រើកង់ដែលគាត់បានទទួលថ្មីៗ ដើម្បីទៅសម្ភាសការងារ។
ឱកាសទីពីរអាចកែប្រែជីវិតរបស់មនុស្សម្នាក់ ជាពិសេស នៅពេលដែលឱកាសទីពីរនោះ ជាការប្រទានរបស់ព្រះ។ ហោរាមីកាបានលើកសរសើរ អំពីព្រះគុណ ដែលនាំមកនូវឱកាសទីពីរ ក្នុងអំឡុងពេលដែលប្រជាជាតិអ៊ីស្រាអែល កំពុងតែមានភាពពុករលួយ ដោយការស៊ីសំណូក ការកេងបន្លំ និងអំពើបាបដ៏គួរឲ្យស្អប់ខ្ពើមដទៃទៀត។ គឺដូចដែលគាត់បានពោលទំនួញថា “មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ”(មីកា ៧:២)។
លោកមីកាដឹងថា ព្រះជាម្ចាស់នឹងជំនុំជម្រះការអាក្រក់។ តែដោយសារទ្រង់ជាព្រះនៃសេចក្តីស្រឡាញ់ ទ្រង់នឹងប្រទានឱកាសទីពីរដល់អ្នកដែលប្រែចិត្តចេញពីបាប។ ដោយសារសេចក្តីស្រឡាញ់របស់ទ្រង់ ហោរាមីកាក៏បានសួរថា “តើមានអ្នកណាជាព្រះឲ្យដូចទ្រង់ ដែលទ្រង់អត់ទោសចំពោះអំពើទុច្ចរិត ហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមរដកទ្រង់”(ខ.១៨)។
យើងក៏អាចអរសប្បាយ ដោយដឹងថា ព្រះជាម្ចាស់មិនបោះបង់យើងចោល ដោយសារអំពើបាបរបស់យើងឡើយ ហើយយើងត្រូវទូលសូមការអត់ទោសបាបពីទ្រង់។ គឺដូចដែលលោកមីកាបានប្រកាស់អំពីព្រះអង្គថា “ទ្រង់នឹងមានសេចក្តីអាណិតអាសូរ ដល់យើងរាល់គ្នាទៀត…
ផ្លាស់ប្រែពីសំរាម ទៅជាកំណប់ទ្រព្យ
ក្នុងតំបន់ក្រីក្របូកូតា មានផ្លូវចោទមួយខ្សែ សម្រាប់ឲ្យគេធ្វើដំណើរឡើងទួលមួយ ដែលជាទីតាំងផ្ទះ របស់អ្នករើសសំរាមម្នាក់។ ផ្ទះនោះគ្មានអ្វីដែលមើលទៅគួរឲ្យចាប់អារម្មណ៍ទេ។ តែក្នុងរដ្ឋធានីនៃប្រទេសកូឡំប៊ី ទីលំនៅដ៏សាមញ្ញនេះ គឺជាបណ្ណាល័យ ដែលផ្ទុកទៅដោយសៀវភៅ២៥០០០ក្បាល ដែលជាសៀវភៅរឿងដែលគេបានបោះចោល ដែលលោកចូស អាបឺតូ ហ្គូតេរេស(Jose Alberto Gutierrez) បានប្រមូលទុក សម្រាប់ចែករំលែកជាមួយក្មេងក្រីក្រ ក្នុងសហគមន៍របស់គាត់។
ក្មេងៗក្នុងតំបន់តែងតែមកផ្តុំគ្នា នៅក្នុងផ្ទះនោះ ក្នុងអំឡុង “ម៉ោងបណ្ណាល័យ” រៀងរាល់ចុងសប្តាហ៍។ ពួកគេបានដើររកមើលសៀវភៅក្នុងបន្ទប់នីមួយៗ ដែលមានពេញទៅដោយសៀវភៅល្អៗ ធ្វើឲ្យពួកគេទទួលស្គាល់ថា ផ្ទះដ៏តូចទៀបនោះ មិនគ្រាន់តែជាទីលំនៅរបស់លោកចូសប៉ុណ្ណោះទេ តែក៏ជាកំណប់ទ្រព្យដែលមិនអាចកាត់ថ្លៃបាន។
អ្នកដើរតាមព្រះគ្រីស្ទ ក៏មានលក្ខណៈដូចផ្ទះរបស់លោកចូសផងដែរ។ ព្រះអង្គជាជាងស្មូន ហើយយើងជាដីឥដ្ឋដ៏តូចទៀប ដែលងាយនឹងប្រេះបែក។ តែព្រះអង្គបានសូនយើងឡើង ធ្វើជាផ្ទះសម្រាប់ព្រះវិញ្ញាណទ្រង់គង់នៅ ដោយទ្រង់ប្រទានអំណាចយើងឲ្យអាចនាំដំណឹងល្អនៃព្រះគ្រីស្ទ ចូលទៅក្នុងលោកិយដែលពេញដោយការឈឺចាប់ និងបាក់បែក។ វាជាការងារដ៏ធំ សម្រាប់មនុស្សសាមញ្ញ និងផុយស្រួយ។
សាវ័កប៉ុលបានបង្រៀនពួកជំនុំរបស់គាត់ នៅទីក្រុងកូរិនថូសថា “យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិលើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ”(២កូរិនថូស ៤:៧)។ មានប្រជាជនចំរុះជាតិសាសន៍ កំពុងរស់នៅក្នុងតំបន់នោះ បានជាមានមនុស្សជាច្រើនចង់ចេញទៅបង្រៀនអំពីខ្លួនឯង(ខ.៥)។
ប៉ុន្តែ ផ្ទុយទៅវិញ សាវ័កប៉ុលបានបង្រៀនថា យើងត្រូវទៅថ្លែងប្រាប់អំពីព្រះយេស៊ូវគ្រីស្ទ ដែលគង់នៅក្នុងយើងវិញ។ គឺដោយសារទ្រង់ និងអំណាចដ៏ខ្ពស់បំផុតរបស់ទ្រង់ ដែលបានធ្វើឲ្យជីវិតដ៏សាមញ្ញរបស់យើង…
ការលូតលាស់របស់ដើមផ្កាឈូករតន៍
ដើមផ្កាឈូករតន៍បានដុះដោយសេរី នៅទូទាំងពិភពលោក។ សត្វឃ្មំបានជួយឲ្យរុក្ខជាតិនេះបង្ករកំណើត។ គេឃើញពួកវាដុះនៅសងខាងផ្លូវជាតិ និងនៅកន្លែងដាក់ចំណីឲ្យសត្វបក្សី ហើយនៅតាមទីវាល វាលស្មៅ និងវាលទំនាប។ ទោះជាយ៉ាងណាក៏ដោយ បើសិនជាគេចង់ដាំដើមផ្កាឈូករតន៍ ដើម្បីប្រមូលផល គេត្រូវដាំវានៅកន្លែងដែលមានដីល្អ។ ទស្សនាវដ្តីកសិករបានចេញផ្សាយថា ដើមផ្កាឈូករតន៍ត្រូវការដីដែលមានសំណើមល្អ មានជាតិអាស៊ីតបន្តិចបន្តួច និងសម្បូរជីវជាតិ ដោយសារជីសរីរាង្គ ឬជីកំប៉ុស ដើម្បីឲ្យគ្រាប់ពួកវាមានរស់ជាតិឆ្ងាញ់ មានប្រេងសុទ្ធល្អ និងជួយដល់ជីវភាពរបស់កសិករដែលបានប្រឹងប្រែងដាំពួកវា ។
យើងក៏ត្រូវការ “ដីល្អ” សម្រាប់ការលូតលាស់ខាងវិញ្ញាណផងដែរ(លូកា ៨:១៥)។ តាមការបង្រៀនរបស់ព្រះយេស៊ូវ ជាពាក្យប្រៀបប្រដូច អំពីកសិករដែលព្រោះគ្រាប់ពូជ ព្រះបន្ទូលព្រះក៏អាចដុះ នៅក្នុងដីដែលមានថ្មច្រើន ឬមានបន្លា(មើលខ.៦-៧)។ ប៉ុន្តែ ព្រះបន្ទូលទ្រង់អាចលូតលាស់បានល្អ តែនៅក្នុងដី ដែល”ដែលមានចិត្តទៀងត្រង់ល្អ ក៏ឮព្រះបន្ទូល ហើយយកចិត្តទុកដាក់ រួចបង្កើតផលដោយសេចក្តីអត់ធន់”(ខ.១៥)។
ដើមផ្កាឈូករតន៍ដែលនៅតូច ក៏មានការអត់ធន់នៅក្នុងការលូតលាស់ផងដែរ។ ពួកវាបានបែរទៅរកទិសដែលមានថ្ងៃរះ ជារៀងរាល់ថ្ងៃ។ ដើមផ្កាឈូករតន៍ដែលពេញវ័យក៏អត់ធន់ក្នុងការលូតលាស់ផងដែរ។ ពួកវាងាកទៅទិសខាងលិចជារៀងរហូត ដើម្បីកម្តៅផ្ទៃមុខផ្ការបស់ពួកវាដែលបានរីក និងដើម្បីទាក់ទាញសត្វឃ្មំកាន់តែច្រើន ឲ្យមកជួយពួកវាបង្ករកំណើត។ ការនេះបានជួយពួកវាបង្កើនទិន្នផលឲ្យកាន់តែច្រើន។
យ៉ាងណាមិញ ព្រះបន្ទូលព្រះក៏អាចលូតលាស់ នៅក្នុងជីវិតយើងបានល្អផងដែរ ពេលដែលយើងតោងព្រះបន្ទូលទ្រង់ឲ្យជាប់ ហើយងាកទៅរកព្រះរាជបុត្រាទ្រង់ជាប់ជានិច្ច ដោយចិត្តដែលស្មោះត្រង់ និងមានចិត្តដ៏ល្អ សម្រាប់ឲ្យព្រះបន្ទូលទ្រង់លូតលាស់ក្នុងយើង។ យើងត្រូវអនុវត្តដូចនេះជារៀងរាល់ថ្ងៃ។ សូមយើងងាកទៅរកព្រះរាជបុត្រាទ្រង់ ហើយលូតលាស់ខាងវិញ្ញាណ។…
បញ្ចប់ការច្រណែន
លោកអេឌហ្គា ដេហ្កាស(Edgar Degas) គឺជាវិចិត្រករបារាំងដ៏ល្បីល្បាញ ដែលគេបាននឹកចាំអំពីគាត់នៅទូទាំងពិភពលោក ដោយសាររូបគំនូរអ្នករបាំបាឡេ ដែលគាត់បានគូរ។ តែកម្រនឹងមានអ្នកដឹង អំពីការច្រណែន ដែលគាត់មានចំពោះមិត្តភក្តិរបស់គាត់ គឺលោកអេដូវ៉ាដ ម៉ានែត(Édouard Manet) ដែលជាកំពូលវិចិត្រម្នាក់ទៀត និងជាគូរប្រជែងរបស់គាត់។ លោកដេហ្កាសបាននិយាយអំពីលោកម៉ានែតថា អ្វីៗដែលលោកម៉ានែតធ្វើ តែងតែមានភាពលេចធ្លោភ្លាមៗតែម្តង ខណៈពេលដែលគាត់បានជួបការឈឺចាប់ឥតឈប់ឈរ ហើយធ្វើមិនដែលត្រូវសោះ។
សាវ័កប៉ុលបានរាប់បញ្ចូលការច្រណែន នៅក្នុងចំណោមលក្ខណៈដែលអាក្រក់បំផុតរបស់មនុស្ស គឺអាក្រក់ដូច “សេចក្តីទុច្ចរិតគ្រប់យ៉ាង គឺសេចក្តីកំផិត សេចក្តីកំណាច សេចក្តីលោភ និងសេចក្តីព្យាបាទ ក៏មានសេចក្តីឈ្នានីស”(រ៉ូម ១:២៩)។ សាវ័កប៉ុលបានបញ្ជាក់ថា ការច្រណែននោះ គឺកើតចេញពីគំនិតចោលម្សៀត និងការថ្វាយបង្គំរូបព្រះ ជាជាងថ្វាយបង្គំព្រះ(ខ.២៨)។
អ្នកនិពន្ធឈ្មោះ គ្រីស្ទីណា ហ្វក់(Christina Fox) បានមានប្រសាសន៍ថា ការច្រណែនកើតមាន ក្នុងចំណោមអ្នកជឿព្រះ គឺដោយសារចិត្តរបស់យើងបានងាកចេញពីសេចក្តីស្រឡាញ់ដ៏ពិត។ គាត់ថា ពេលណាយើងមានការច្រណែន គឺមានន័យថា យើងកំពុងតែដេញតាមការសប្បាយដែលគ្មានតម្លៃ របស់លោកិយនេះ ជាជាងមើលទៅព្រះយេស៊ូវ។ សរុបមក យើងបានភ្លេចថា យើងជាកម្មសិទ្ធិរបស់ព្រះអង្គ។
តែយើងមានដំណោះស្រាយមួយ គឺត្រូវវិលត្រឡប់ទៅព្រះជាម្ចាស់វិញ។ សាវ័កប៉ុលបានបង្គាប់យើង ឲ្យថ្វាយផ្នែកទាំងអស់នៃជីវិតយើង ដាច់ដល់ព្រះជាម្ចាស់(រ៉ូម ៦:១៣)។ ការថ្វាយខ្លួនដល់ព្រះ ក៏រាប់បញ្ចូលការថ្វាយការងារ…
ត្រូវបានបង្កើតឲ្យដូចរូបអង្គទ្រង់
មានស្រ្តីវ័យក្មេងម្នាក់មានការភ័យខ្លាច ពេលដែលស្បែកសម្បុរស្រអែមដ៏ស្រស់ស្អាតរបស់នាង បានចាប់ផ្តើមបាត់បង់សម្រស់។ នាងមានអារម្មណ៍ថា នាងហាក់ដូចជាកំពុងតែរលាយខ្លួន ឬបាត់បង់“ខ្លួនឯង”។ នាងក៏បានលាបគ្រឿងសម្អាងយ៉ាងក្រាស់ពីលើស្បែកនាង ដើម្បីបិទបាំង “ស្នាម” ឃ្លង់ល្ពៅ ដែលបានធ្វើឲ្យស្បែករបស់នាងមានពណ៌សភ្លឺពពាលៗ។
បន្ទាប់មក នៅថ្ងៃមួយ នាងក៏បានសួរខ្លួនឯងថា ហេតុអ្វីបានជានាងចាំបាច់ត្រូវលាក់បាំងវាធ្វើអ្វី? នាងក៏បានទទួលយកខ្លួនរបស់នាង ដោយពឹងផ្អែកលើកម្លាំងរបស់ព្រះជាម្ចាស់ ហើយឈប់លាបគ្រឿងសម្អាង ដើម្បីបិទបាំងស្នាមទាំងនោះទៀត។ មិនយូរប៉ុន្មាន គេក៏មានការចាប់អារម្មណ៍ ចំពោះទំនុកចិត្ត ដែលនាងមានចំពោះព្រះ។ ទីបំផុត នាងក៏បានក្លាយជា តារាម៉ូដែលទីមួយ ដែលមានជម្ងឺឃ្លង់ល្ពៅ ដែលបានធ្វើជាតំណាងឲ្យប្រេនរបស់ក្រុមហ៊ុនគ្រឿងសម្អាងអន្តរជាតិមួយ។
ក្នុងកម្មវិធីទូរទស្សន៍មួយ មានពិធីករក្នុងកម្មវិធីពត៌មាន បានសម្ភាសនាង នាងក៏ប្រាប់គេថា នាងពិតជាមានពរណាស់ ដែលសេចក្តីជំនឿ ក្រុមគ្រួសារ និងមិត្តភក្តិរបស់នាង បាននាំឲ្យនាងរកឃើញការកម្សាន្តចិត្តមកពីព្រះ។
រឿងរបស់នាងបានរំឭកយើងថា យើងម្នាក់ៗត្រូវបានព្រះជាម្ចាស់បង្កើតមក ឲ្យដូចរូបអង្គទ្រង់។ គឺដូចមានសេចក្តីចែងថា “ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី”(លោកុប្បត្តិ ១:២៧)។ ទោះរូបសម្រស់ខាងក្រៅរបស់យើងមានលក្ខណៈដូចម្តេចក៏ដោយ យើងម្នាក់ៗសុទ្ធតែមានរូបអង្គទ្រង់ នៅលើខ្លួនយើង។ ក្នុងនាមយើងជាមនុស្សដែលទ្រង់បានបង្កើត យើងត្រូវបង្ហាញឲ្យគេឃើញសិរីល្អរបស់ទ្រង់ ហើយក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ ទ្រង់កំពុងតែកែប្រែជីវិតយើង ឲ្យធ្វើជាតំណាងរបស់ទ្រង់ ក្នុងលោកិយនេះ។
តើអ្នកមានបញ្ហារូបសម្រស់របស់អ្នកឬទេ? នៅថ្ងៃនេះ សូមឆ្លុះកញ្ចក់ ហើយញញឹមថ្វាយព្រះជាម្ចាស់ចុះ។ ព្រះអង្គបានបង្កើតអ្នកមក ឲ្យដូចរូបអង្គទ្រង់។—PATRICIA…